Marco Asensio អាច​នឹង​មក​លេង​នៅ​ក្លឹ​ប​មួយ​នេះ​ក្នុង​ប្រទេស​អង់គ្លេស

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន El Chiringuito បានអោយ​ដឹង​ថា​ក្លឹ​ប Manchester United កំពុង​តែ​ចាប់យក​ឪ​កាស​ក្នុង​ការ​ចុះ​កុងត្រា​យក​តារា​ឆ្នើម​របស់​ក្លឹ​ប Real Madrid គឺ Marco Asensio​។

កីឡាករ​នាំ​លេង​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ ក៏​មាន​ភ្នាក់ងារ​កីឡាករ​ជាមួយនឹង Cristiano Ronaldo ដែរ គឺ​លោក Jorge Mendes​។ ក្នុង​នោះ​គាត់​អាច​នឹង​មក​លេង​នៅ​ក្លឹ​ប​បិសាច​ក្រហម ខណៈ​ពេល​ដែល​គាត់​កំពុង​ស្វែងរក​នៅ​ការ​ប្រកួតប្រជែង​មួយទៀត​ក្រៅពី​ប្រទេស​អេ​ស្ប៉ា​ញ​៕