កុំ​ច្រឡំ​ថា​ជាង​ម៉ូតូ​ណា​!! នេះ​សុទ្ធតែ​ជា​មុខសញ្ញា​លួច​ម៉ូតូ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២២ ម៉ោង​១៦:៣០​នាទី នៅ​ចំណុច​ភូមិ​ជ្រោយ​បា​សាក់ សង្កាត់​ព្រែក​ប្រា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ប្រា ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ប្រព្រឹត្ត​នៅ​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​អូរ​អណ្តូង សង្កាត់ ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ យូ ទី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២៦៨Z ភូមិ​ដើម​ម៉ាក​ក្លឿ សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ​។

ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០២​នាក់​មានឈ្មោះ អួន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​តា​ងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ (​មាន​សារធាតុ​ញៀន​)​ និងឈ្មោះ​ជួន យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិ​ជន​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​ជ្រោយ​បា​សាក់ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ (​មាន​សារធាតុ​ញៀន​)​។

វត្ថុ​តាង​ដកហូត​៖ ដែក​កែ​ច្នៃ​ចុង​ស្រួច ចំនួន​០២, កូនសោ​ខ្សៀ​លេខ​៨ ចំនួន​០១, កូនសោ​លេខ​៨ ចំនួន​០១, កូនកាំបិត​០១ និង​កូនសោ​ម៉ូតូ ចំនួន​០២​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និ​តិ​វិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ