Benjamin Mendy បានបដិសេធមិនទទួលចំពោះការចោទប្រកាន់ចំនួនប្រាំបួន នៃបទល្មើសផ្លូវភេទនៅក្នុងការកាត់ក្តី ដែលកំពុងបន្តរបស់គាត់។
អតីតកីឡាកររបស់ក្រុម Manchester City បានប្រឈមមុខនឹងការចោទប្រកាន់ចំនួនប្រាំពីរពីបទរំលោភសេពសន្ថវៈ មួយបទចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ និងមួយបទចោទប្រកាន់ពីបទរំលោភផ្លូវភេទ។
រឿងរ៉ាវដែលគាត់កំពុងស្ថិតក្នុងសវនាការត្រូវបានគេចោទថា បានកើតឡើងក្នុងប្រទេសអង់គ្លេសចន្លោះឆ្នាំ ២០១៨ និងឆ្នាំ ២០២១។
ដូចដែលបានរំពឹងទុកកាលពីថ្ងៃចន្ទ Mendy បានបដិសេធជាផ្លូវការនូវការចោទប្រកាន់មកលើរូបគាត់ ដែលគាត់បានធ្វើតាំងពីការចាប់ផ្តើមដំណើរការក្នុងខែសីហា ឆ្នាំ 2021 នៅពេលដែលគាត់ត្រូវបានចាប់ខ្លួន។
ចាប់តាំងពីពេលនោះមក Benjamin Mendy បានចំណាយពេលជាង 4 ខែនៅក្នុងមន្ទីរឃុំឃាំង មុនពេលត្រូវបានដោះលែងដោយឲ្យនៅក្រៅឃុំនៅថ្ងៃទី 7 ខែមករា៕