ឃាត់ខ្លួន​ក្មេង​ទំនើង ១០​នាក់ យក​មក​ធ្វើការ​អប់រំ

0

កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​អាទិត្យ ៧​រោច ខែ​ពិសាខ ឆ្នាំឆ្លូវ ចត្វា​ស​ក័ ព​.​ស ២៥៦៦ ត្រូវ​នឹង ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង ២២.០០​នាទី​យប់ កម្លាំង​នគរបាល​ស្រុក​ឧដុង្គ និង ប៉ុស្តិ៍​នគរបាល​ពាំ​ល្វា បាន​ធ្វើការ​ល្បាត​នៅ​ចំណុច​ដី​ឡូ​តិ៍ មួយ​កន្លែង​ស្ថិត ភូមិ​ស្រះ​ឃ្លាំង ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ឃាត់​មុខសញ្ញា​ក្មេង​ទំនើង​បាន​ចំនួន ១០​នាក់ ដកហូត​បាន​ទូរ​សព្ទ័​បាន​៤​គ្រឿង ម៉ូតូ​៨​គ្រឿង សម្ភារៈ​សេព​គ្រឿងញៀន​មួយ​ចំនួន​។

ចំពោះ​មុខសញ្ញា​ត​លើ កម្លាំង​ជំនាញ​បាន​ធ្វើការ​សាកសួរ និង​អប់រំ​ធ្វើ​កិច្ចសន្យា​អោយ​អាណាព្យាបាល​ធ្វើ​លិខិតធានា យក​ទៅ​អប់រំ​បន្ត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ