បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal កំពុងរៀបចំឯកសារ ដើម្បីបញ្ចប់នៅការផ្ទេរយកកីឡាករ Marquinhos ពីក្លឹប Sao Paulo។ ក្លឹបនៅប្រេស៊ីលមួយនេះ នឹងទទួលបានប្រាក់ចំនួន ៣.៥លានដុល្លារ ជាមួយនឹងការបង់ប្រាក់ភ្លាម។
គួរបញ្ជាក់ថាកីឡាករ Marquinho កើតនៅឆ្នាំ ២០០៣ ហើយកុងត្រារបស់គាត់ជាមួយនឹងក្លឹប Sao Paulo ក៏ទើបតែនឹងបញ្ចប់៕