បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងក្លឹប Arsenal បានរៀបចំក្នុងការដាក់សំណើរទិញ Gabriel Jesus។ ក្នុងនោះ Manchester City ចង់លក់គាត់ក្នុងតម្លៃ ៦០លានដុល្លារ នៅរដូវក្តៅនេះ ទោះបីជាយ៉ាងកុងត្រារបស់គាត់ក៏មិនត្រូវបានបន្តទៀតនោះដែរ។
ក្លឹប Arsenal បានពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករ Gabriel។ លោក Pettinati បានប្រាប់ Fabrizio Romano ថា “ពួកយើងចូលចិត្តគម្រោងមួយនេះ”៕