អគ្គី​ភ័យ​ឆាបឆេះ​ហាង យូ​ធី ខេ​ធី​វី ចំនួន ៦​បន្ទប់ និង​សម្ភារៈ​ខារ៉ាអូខេ​អស់ទាំង​ស្រុង

0

ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​ហាង​មួយ​កន្លែង កើតឡើង​នៅ​វេលា​ម៉ោង ១១:៤០​នាទី ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​នៅ​ចំណុច​ហាង យូ​ធី ខេ​ធី​វី ផ្ទះ​លេខ​២៤ ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អ​គិ្គ​ស​នី​បង្ក​ជា​អគ្គិភ័យ ហើយ​ធ្វើ​ឲ្យ​ខូចខាត​ឆេះ​ហាង ទំហំ​(៣០​ម៉ែត្រ × ២៣​ម៉ែត្រ ) ចំនួន​០៦​បន្ទប់ និង​សម្ភារៈ​ខារ៉ាអូខេ​អស់ទាំង​ស្រុង និង​ពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។

នៅ​វេលា​ម៉ោង​១២:៣០​នាទី​ថ្ងៃត្រង់ ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ រាជធានី​ភ្នំពេញ ចំនួន​២៣​គ្រឿង ប្រើប្រាស់​ទឹក​អស់ ២៣​ឡាន ស្មើរ​នឹង ៩២​ម៉ែត្រគូប​, រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ០១​ឡាន ស្មើរ​នឹង ០៤​ម៉ែត្រ និង​រថយន្ត​ក្រសួងមហាផ្ទៃ ចំនួន​០២​គ្រឿង មិន​បាន​ប្រើប្រាស់​ទឹក​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ