លោក Ryu Hirose ចេញ​មក​បញ្ជាក់​ដូច្នេះ ក្រោយ​ក្រុម​កម្ពុជា​រង​បរាជ័យ

0

វៀតណាម​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា បាន​ប្រកួត​ចាញ់ សិង្ហ​បុរី ដោយ​លទ្ធ​ល ១-០ សម្រាប់​ការ​ប្រកួត​ទី​២ ប្រចាំ​ពូ​ល B នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។

ក្រោយ​ចប់​ការ​ប្រកួត​លោក Ryu Hirose គ្រូបង្វឹក U-23 កម្ពុជា បាន​បញ្ជាក់​ថា “​នេះ​គឺជា​ការ​ប្រកួត​ដ៏​លំបាក​មួយ​។ យើង​ខកខាន​ឱកាសល្អ​ៗ​ជា​ច្រើន ហើយ​ត្រូវ​ទទួល​បាន​លទ្ធផល​ដ៏​ក្រៀមក្រំ​។ ការ​ទំនាក់ទំនង​គ្នា​រវាង​កីឡាករ គឺ​មិនល្អ ដែល​នោះ​ហើយ​ជា​មូលហេតុ​ធ្វើ​អោយ​ការ​ទាត់​បញ្ចូល​ទី​មិនសូវ​ល្អ ហើយ​កា​រប​ញ្ចូ​ន​បាល់​ក៏​មិនល្អ​ដូច​គ្នា​។ យើង​នឹង​ធ្វើការ​កែតម្រូវ​។ យើង​ក៏​មិន​មានសំណាង​ក្នុង​ការ​បញ្ចប់​ទី ដែល​នេះ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​កីឡាករ​។ ខ្ញុំ​សង្ឃឹមថា​កីឡាករ​នឹង​មាន​ភាព​ចាស់ទុំ​ជាង​មុន​”៕

ប្រភព៖ Cambodia 2023