អង់គ្លេស នឹង​គាំទ្រ​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​ទាំង​ពីរ ប្រសិនបើ​ពួក​គេ​រង​ការ​វាយប្រហារ

0

បរទេស​៖ កាលពី​ថ្ងៃ​ពុធ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​និយាយ​ថា លោក​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ប្រទេស​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់ ដើម្បី​ពង្រឹង​សន្តិសុខ​អឺរ៉ុប ដោយ​សន្យា​ថា នឹង​គាំទ្រ​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​ទាំង​ពីរ ប្រសិនបើ​ពួក​គេ​រង​ការ​វាយប្រហារ ។

កាលពី​ថ្ងៃ​ពុធ លោក Johnson បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​នេះ ដែល​បាន​ពិពណ៌នា​ដោយ​ចក្រភព​អង់គ្លេស​ថា “​ជា​ការ​ផ្លាស់​ប្តូរ​មួយ​ជំហាន​ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​” ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង Helsinki លោក Johnson បាន​និយាយ​ថា “​កិច្ចព្រមព្រៀង​នោះ​បាន​និយាយ​ពី ការ​ដែល​កើត​មាន​គ្រោះ​មហន្តរាយ ឬ​នៅ​ក្នុង​ករណី​ដែល​មានការ​វាយប្រហារ​មក​លើ​ប្រទេស​ណាមួយ គឺ​យើង​នឹង​ផ្តល់​ជំនួយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក រួម​ទាំង​ជំនួយ​ផ្នែក​យោធា​ផង​ដែរ​” ។

ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​បង្ខំ​ឲ្យ​មានការ​ពិចារណា​ឡើង​វិញ​ពី​របៀប​ការពារ​សន្តិសុខ​ជាតិ​របស់​ប្រទេស​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់ ដែល​ជា​ប្រទេស​ជិតខាង ៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ