បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Rudy Galetti បានអោយដឹងថា Fulham បានចូលរួមក្នុងការប្រជែងយកកីឡាករ Jesse Lingard របស់ក្លឹប Manchester United ដែលនឹងត្រូវចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ដោយគ្មានតម្លៃខ្លួន។
West Ham នឹង Newcastle បានលេចលឺនៅព័ត៌មានជាមួយនឹងកីឡាករវ័យ ២៩ឆ្នា។ Lingard ចង់បន្តលេងនៅក្នុងក្របខណ្ឌអង៉គ្លេស ហើយ Fulham កំពុងពិចារណាក្នុងការនាំយករូបគាត់មកចូលរួមជាមួយផងដែរ បន្ទាប់ពីក្លឹបនឹងត្រូវឡើងមកលេងនៅក្របខណ្ឌកំពូលរបស់អង់គ្លេសនៅរដូវកាលក្រោយ៕