Villarreal នឹង​បញ្ចុះតម្លៃ​ពិសេស ប្រសិនជា​ក្លឹ​ប​មួយ​នេះ​ចង់​ទិញ​យក Pau Torres

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Football Insider បានអោយ​ដឹង​ថា​ក្លឹ​ប Tottenham បាន​ចាប់អារម្មណ៍​លើ​ខ្សែការពារ Pau Torres របស់​ក្លឹ​ប Villarreal​។

កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ​មាន​តម្លៃ​ខ្លួន​ប្រមាណ ៥៥​លាន​ផោន សម្រាប់​បង់​ផ្តាច់​កុងត្រា​របស់​គាត់ ដែល​នេះ​ជា​តម្លៃ​មួយ​អាច​នឹង​ពិបាក​សម្រាប់ Spurs ក្នុង​ការ​ចំណាយ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ Villarreal អាច​នឹង​ធ្វើការ​ពិភាក្សា​ក្នុង​ការ​បញ្ចុះតម្លៃ​ប្រហែល ១០​លាន​ផោន ដោយសារ​តែ​ក្លឹ​ប​កំពុង​ជួបនឹង​បញ្ហា​ហិរញ្ញវត្ថុ​។ ហើយ​ក្លឹ​ប Tottenham មាន​ភាព​ជឿជាក់​ថា​អាច​នឹង ចំណាយ​ក្នុង​តម្លៃ​នេះ​បាន​៕