បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Liverpool Echo បានអោយដឹងថា Joe Gomez កំពុងស្ថិតនៅក្នុងដំណើរការក្នុងការបន្តកុងត្រាថ្មីជាមួយ Liverpool។
កីឡាករវ័យ ២៤ឆ្នាំរូប ដែលកុងត្រារបស់គាត់នឹងបញ្ចប់នៅឆ្នាំ ២០២៤ខាងមុខ ហើយគាត់គឺត្រូវបានបង្ហាញខ្លួន មិនជាប់លាប់នោះទេ នៅក្នុងទម្រង់លេងរបស់លោក Klopp សម្រាប់រដូវកាលនេះ។
ក្លឹប Liverpool ចង់ផ្តល់អោយ Gomez នៅកុងត្រាថ្មីមួយទៀតនៅរដូវក្តៅនេះ ប៉ុន្តែវាត្រូវស្ថិតនៅលើតួនាទីរបស់គាត់នៅក្នុងក្រុមសម្រាប់ពេលបច្ចុប្បន្ន និងអនាគត៕