ក្លឹ​ប ៣​នេះ អាច​ជា​គោលដៅ​បន្ទាប់​របស់ Pogba

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Sky Sports បានអោយ​ដឹង​ថា Paul Pogba នឹង​រង់ចាំ​រហូត​ដល់​ចប់​រដូវ​កាល​សិន មុន​នឹង​ធ្វើការ​សម្រេចចិត្ត​អំពី​អនាគត​របស់​ខ្លួន​។

ខ្សែបម្រើ​រូប​នេះ​នឹង​ចាក​ចេញពី​ក្លឹ​ប Manchester United នៅ​រដូវក្តៅ​នេះ ក្នុង​នោះ​ក្លឹ​ប PSG និង Juventus អាច​ជា​ជម្រើស​បន្ទាប់​របស់​គាត់​។ ដោយឡែក​ក្លឹ​ប Manchester City ក៏​ពិចារណា​ក្នុង​ការ​ផ្ទេរ​យក​ខ្សែបម្រើ​រូប​នេះ​ផង​ដែរ​៕