UN បង្ហាញ​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ការ​រក្សា​សន្តិភាព និង​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters បានអោយ​ដឹង​ថា​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ រួម​មាន​ទាំង​រុ​ស្ស៊ី​ផង​ដែរ បាន​សម្តែង “​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការ​រក្សា​សន្តិភាព និង​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន​”​។ ហើយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដំបូង​របស់​ខ្លួន​ចាប់តាំងពី​ក្រុង​ម៉ូ​ស្គូ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មក ស្ថាប័ន​នេះ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​៕

ប្រភព​៖ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា