ចាប់​បាន​ជនសង្ស័យ ជិះ​ម៉ូតូ​ឆ្កឹះ​លួច​កញ្ចក់​រថយន្ដ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥:៣០​នាទី កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆ្កឹះ​លួច​កញ្ចក់​រថយន្ដ នៅ​ចំណុច​ម្ដុំ​បេនឡាន​វី​រះ​ប៊ុ​ន​ថាំង ផ្លូវ​លេខ​៤៧ សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ប្រព្រឹត្ដ​កាលពី​នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​ហាង​លក់​ស្រា​S.Ligor ទីតាំង​លេខ​២៤៨ ផ្លូវ​លេខ​៦៣ ភូមិ​៩ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។

ជនសង្ស័យ​ឈ្មោះ ចាន់ ទូច ហៅ​តូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​លេខ​០៨ ផ្លូវ​បេតុង សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​មិន​ពិតប្រាកដ​។ វត្ថុ​តាង​ដកហូត​: ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JK 5289, ម៉​ទ័​រ​ឆាប​ចំនួន​០១​គ្រឿង​, ទូ​ល័​រវីស ដង​ពណ៌​ខ្មៅ ចំនួន​០២, កូន​កំ​បិត ចំនួន​០១, ដប​សម្រាប់​ជក់​ថ្នាំ ចំនួន​០១, មួក​សុវត្ថិភាព ចំនួន​០២ និង​កូនសោរ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិ​វី​ធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ