បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Alexandro Camano ភ្នាក់ងាររបស់កីឡាករ Achraf Hakimi បានបញ្ជាក់ប្រាប់ Comotevaok ថាគាត់នឹងបន្តស្នាក់នៅជាមួយនឹង PSG។
គាត់បន្ថែមទៀតថា “គាត់សប្បាយចិត្តនៅទីនេះ ពួកយើងនៅសល់កុងត្រា ៤ឆ្នាំទៀតជាមួយនឹង PSG។ Achraf នៅក្មេង ហើយគាត់ចង់បន្តអភិវឌ្ឍន៍សមត្ថភាពខ្លួននៅ PSG”៕