ចាប់​ជនសង្ស័យ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ

0

បាត់ដំបង ៖ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​របស់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី ៥ ខែឧសភា ឆ្នាំ​២០២២ លោក​វរសេនីយ៍ទោ​វេ គឹ​មចត់ អធិការ​នគរបាល​ស្រុក​កំ​រៀង បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ករណី​ចោរកម្ម​(​លួច​ម៉ូតូ​) ។

ក្នុង​ប្រតិបត្តិការ​ខាងលើ កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វុ​ធ វីត ហៅ​ពៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង មក​កាន់​អធិការដ្ឋាន​នគ​បាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ ។ ដោយ​ក្នុង​នោះ​បាន​ដកហូត​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ផ្លូវ​ប្រាំមួយ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ខេត្តបាត់ដំបង មាន​សកម្មភាព​ចោរ​(​លួច​ម៉ូតូ​) បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ដូច​មាន​ភិនភាគ​ខាងលើ​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ យូ សា​រៀម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ផ្លូវ​ប្រាំមួយ​ឃុំ​តា​ក្រី ស្រុក​កំ​រៀង​ខេត្តបាត់ដំបង មាន​មុខរបរ​កសិករ​ក្នុង ខណៈ ជន​រង​គ្រោះ​ទុក​ម៉ូតូ​នៅ​ក្នុង​បរិវេណ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន ។

នៅ​ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ប្តឹង​ចូល​មក​សមត្ថកិច្ច​នគរបាល​ស្រុក​កំ​រៀង ហើយ​អនុវត្ត​តាម​វិធានការ​ជំនាញ​របស់​នគរបាល​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​រួម​ទាំង​ដកហូត​ម៉ូតូ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​នៅ​ស្នងការដ្ឋាន​អនុវត្ត​បន្ត​តាម​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ