Bayern ចេញ​មក​បញ្ជាក់​រឿង Lewandowski ផ្ទេរ​ទៅ Barcelona

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Bayern មិន​ទាន់​បាន​ជួប​ពិភាក្សា​ជាមួយនឹង​កីឡាករ Robert Lewandowski នៅឡើយ​ទេ ហើយ​ក្លឹ​ប​ចង់អោយ​គាត់​បន្ត​ស្នាក់​នៅ​ទី​នេះ​។ គាត់​បាន​បញ្ជាក់​អំពី​រឿង​ក្លឹ​ប Barcelona ដែល​បាន​សួរ​អំពី​កីឡាករ​មួយ​ចំនួន ដោយ​ក្នុង​នោះ Xavi ចង់បាន​គាត់​។

ក្លឹ​ប Barca បាន​ទំនាក់ទំនង​ទៅ​កាន់​ភ្នាក់ងារ​របស់ Lewandowski ចំពោះ​កុងត្រា​រយៈពេល ៣​ឆ្នាំ ប៉ុន្តែ​មិន​ទាន់​មានការ​ព្រមព្រៀង​គ្នា​ណាមួយ​បាន​កើតឡើង​នៅឡើយ​ទេ​៕