អគ្គី​ភ័យ​ឆេះ​ផ្ទះ​អស់​ចំនួន ៦​ខ្នង នៅ​សង្កាត់​បឹង​សាឡា​ង

0

ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩:៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ផ្លូវ​២៤៧ ផ្ទះ​លេខ​៥៤ ភូមិ​១០ ក្រុម​២៧ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អ​គិ្គ​ស​នី​បង្ក​ជា​អគ្គិភ័យ ហើយ​ធ្វើ​ឲ្យ​ខូចខាត​ឆេះ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ទំហំ ៤​ម៉ែត្រ x ១៦​ម៉ែត្រ​ចំនួន​មួយ​ខ្នង និង​ឆេះ​រាលដាល​ផ្ទះ​អ្នក​ជិតខាង​អស់​ចំនួន​៥​ខ្នង អស់ទាំង​ស្រុង​។

នៅ​វេលា​ម៉ោង​១១:១០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ រាជធានី​ភ្នំពេញ ចំនួន​២​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ចំនួន​១៩​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ៥៧​ឡាន ស្មើនឹង ២២៨​ម៉ែត្រគូប​, រថយន្ត​ក្រសួង​មហា​ផៃ្ទ ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់ ២​ឡាន សើ្ម​នឹង ៨​ម៉ែត្រគូប​, រថយន្ត​ក្រុមហ៊ុន​OCIC​ទីក្រុង​កោះ​ពេជ្រ ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៣​ឡាន សើ្ម​នឹង ១២​ម៉ែត្រគូប​៕