OPEC ព្រមាន EU អំពី​ភាពចាំបាច់​ដែល​មិន​អាច​ខ្វះ​នៅ​ប្រេង​របស់​រុ​ស្ស៊ី​បាន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​អគ្គលេខាធិការ OPEC លោក Mohammed Barkindo បាន​ព្រមាន​មន្ត្រី​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ ដោយ​បន្ថែម​ថា វា​នឹង​មិន​អាច​ជំនួស​នៅ​បរិមាណ​ប្រេង​រុ​ស្ស៊ី​ដែល​បាត់បង់​បាន​នោះ​ទេ​។ លោក Mohammed Barkindo បាន​អះអាង​ថា ប្រេង​រុ​ស្ស៊ី​ប្រហែល ៧​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​កំពុង​ដក​ចេញពី​ទីផ្សារ​ពិភពលោក ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម និង​ការ​រឹត​បន្តឹង​ផ្សេង​ទៀត​លើ​ការ​ជួញដូរ​របស់​រុ​ស្ស៊ី​។​

​មន្ត្រី​អង្គការ OPEC ក៏​បាន​ប្រាប់ EU ថា ភាព​ប្រែប្រួល​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ទីផ្សារ​ប្រេង​គឺ​ដោយសារ​តែ “​កត្តា​មិនមែន​មូលដ្ឋាន​” លើស​ពី​ការ​គ្រប់គ្រង​របស់ OPEC ហើយ​ថា​វា​ជា​ទំនួល​ខុស​ត្រូវ​របស់ EU ក្នុង​ការ​លើកកម្ពស់​វិធីសាស្ត្រ “​ជាក់ស្តែង​” ចំពោះ​ការ​ផ្លាស់​ប្តូរ​ថាមពល​៕