បរទេស៖ ក្លឹប PSG មានការប្រញាប់ប្រញ៉ាក្នុងការចុះកុងត្រាយក Cristiano Ronaldo នៅរដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថា ក្លឹប Manchester United បានសម្រេចចិត្តអោយតារាឆ្នើមសញ្ជាតិព័រទោហ្គាល់ចាកចេញក្រោយមានភាពចម្រូងចម្រាសបន្ទាប់ពីការប៉ះទង្គិចរបស់គាត់ជាមួយអ្នកគាំទ្រកាលពីថ្ងៃសៅរ៍។
អតីតតារាឆ្នើមរបស់ក្លឹប Real Madrid បានបើកចំហរក្នុងការចូលរួមជាមួយ Barcelona ប៉ុន្តែគាត់មិនចង់ធ្វើការជាមួយគ្រូបង្វឹក Xavi ហើយមិនចង់ផ្លាស់ទៅ Camp Nou ខណៈដែលអតីតខ្សែបម្រើរូបនេះកំពុងធ្វើការនៅទីនោះ។
ជាមួយនឹង Zinedine Zidane រំពឹងថានឹងចូលកាន់តំណែងជាគ្រូបង្វឹក PSG នៅរដូវក្តៅនេះ ហើយ Ronaldo ទំនងជានឹងទៅជួបជុំជាមួយអតីតអ្នកចាត់ការ Madrid នៅទីនោះជំនួសវិញ៕