អា​ឡឺ​ម៉​ង់​កំណត់ពេល​ឈប់​ប្រើប្រាស់​ថាមពល​ពី​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​រប​សា់រព័ត៌មាន RT នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​អ្នកនាំពាក្យ​របស់​ក្រសួង​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​សម្រាប់​កិច្ចការ​សេដ្ឋកិច្ច និង​ថាមពល​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ​កាលពី​ស​ប្តា​ហ៍​មុន​ថា ប្រទេស​នេះ​អាច​កាត់​បន្ថយ​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​ថាមពល​របស់​រុ​ស្ស៊ី​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​។​

​លោកស្រី Susanne Ungrad បាន​និយាយ​ថា​ទីក្រុង​ប៊ែ​ក​ឡាំង​មាន​គោលបំណង​បញ្ចប់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​នៅ​ចុងឆ្នាំ​នេះ ខណៈ​ដែល​ធ្យូងថ្ម​អាច​ត្រូវ​បញ្ចប់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ហើយ​សម្រាប់​ឧស្ម័ន​ធម្មជាតិ​អាច​នឹង​ត្រូវ​បាន​ពន្យារ​ហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​២០២៤ ។​

​លោកស្រី​បាន​បន្ថែម​ថា បច្ចុប្បន្ន​ការ​ពិភាក្សា​កំពុង​ដំណើរការ​លើ​វិធី​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​បន្ថែម​ទៀត​៕