Man Utd ជម្រុញ​អោយ CR7 ចាកចេញ​នៅ​រដូវក្តៅ​នេះ ព្រោះ​…

0

បរទេស​៖ កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ត្រូវ​បាន​គេ​ជម្រុញ​អោយ​មានការ​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Daily Mail បានអោយ​ដឹង​ថា ថ្នាក់ដឹកនាំ​របស់ក្លឹប Manchester United កំពុង​លើកទឹកចិត្ត Cristiano Ronaldo អោយធ្វើ​ការ​ចាកចេញ​នៅ​ចុងរដូវ​កាល​នេះ​។

ថ្នាក់ដឹកនាំ​មួយ​ចំនួន​នៅ Old Trafford មាន​អារម្មណ៍​ថា​កីឡាករ​វ័យ ៣៧​ឆ្នាំ​រូប​នេះ នឹង​រារាំង​ដល់​ប្រព័ន្ធ​ថ្មី​​ក្រោម​ការ​ដឹកនាំ​របស់ Erik ten Hag ដោយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជំនួស​តំណែង​លោក Ralf Rangnick ជា​អ្នកចាត់ការ​នៅ​រដូវក្តៅ​។

អតីត​ខ្សែប្រយុទ្ធ​ក្រុម United កីឡាករ Robin Van Persie អាច​ចូលរួម​ជាមួយ​ក្រុម​គ្រូបង្វឹក​របស់ Ten Hag ប្រសិនបើ​គាត់​ចូល​កាន់​តំណែង ប៉ុន្តែ Ronaldo ទំនងជា​នឹង​ត្រូវ​ផ្ទេរ​ចេញ​មុន​ពេល​កិច្ចសន្យា​របស់​គាត់​ផុតកំណត់​៕