ក្លឹ​ប​យក្ស​នៅ​អង់គ្លេស​ចង់បាន​ខ្សែបម្រើ Arthur របស់ Juventus

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Tuttomercatoweb បានអោយ​ដឹង​ថា​ក្លឹ​ប Arsenal នៅ​តែ​ចាប់អារម្មណ៍​ចង់បាន​ខ្សែបម្រើ​ក្លឹ​ប Juventus គឺ​កីឡាករ Arthur​។

ក្លឹ​ប​កាំភ្លើង​ធំ​ព្យាយាម​នាំ​យក​កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ​មក​ម្តង​ហើយ​ការ​ពី​ខែមករា ប៉ុន្តែ​បន្ទាប់​ពី ១​ស​ប្តា​ហ៍​ពី​ការ​ចរចា គឺ​អ្វី​ៗ​ត្រូវ​បាន​បរាជ័យ​។

Arthur នៅ​តែ​ស្ថិត​ក្រោម​ការ​តាម​មើល​របស់ Arsenal ហើយ​សង្ឃឹមថា​អាច​នឹង​នាំ​គាត់​មក​នៅ​រដូវក្តៅ ប្រសិនជា Juventus នឹង​លក់​រូប​គាត់​៕