បរទេស៖ តារាឆ្នើមរបស់ Leicester កំពុងមានទីផ្សារ។ នេះបើយោងតាមការចេញផ្សាយរបស់ CBS Sports បានអោយដឹងថាក្លឹប Manchester United និង Arsenal កំពុងចាប់អារម្មណ៍ចង់ចុះកុងត្រាយកខ្សែបម្រើ Youri Tielemans របស់ Leicester City។
ក្លឹបទាំង២ គឺចង់បានកីឡាករវ័យ ២៤ឆ្នាំតាំងពីខែមករា ហើយក៏បន្តចាប់អារម្មណ៍ដល់រដូវក្តៅនេះ។
កីឡាករ Tielemans នឹងអាចផ្ទេរបាននៅក្នុងតម្លៃប្រមាណ ២៥លានផោន។ ប៉ុន្តែនៅរង់ចាំមើលថាគាត់អាចនឹងចាកចេញពី King Power ឫអត់៕