Milan ចាប់ផ្តើម​ពិភាក្សា​ជាមួយ Real ចំពោះ​ឪ​កាស​ផ្ទេរ Asensio

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato បានអោយ​ដឹង​ថា Milan បាន​ធ្វើការ​ពិភាក្សា​ជាមួយនឹង Real Madrid ចំពោះ​ឪ​កាស​ដែល​អាច​ចុះ​កុងត្រា​យក Marco Asensio​។

ក្លឹ​ប​យក្ស​នៅ​អេ​ស្ប៉ា​ញ នឹង​ធ្វើការ​លក់​កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ ដើម្បី​ទុក​កន្លែង​ទំនេរ​អោយ Kylian Mbappe ដែល​នឹង​មក​ចូលរួម​ជាមួយ​ក្លឹ​ប​នៅ​ពេល​ដែល​គាត់​អស់​កុងត្រា​ជាមួយនឹង PSG​។

តម្លៃ​របស់ Asensio គឺ​ប្រមាណ ២១​លាន​ផោន ហើយ​នៅ​ពេល​នេះ Milan កំពុងធ្វើការ​លើ​កិច្ចព្រមព្រៀង​នេះ សម្រាប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​រដូវក្តៅ​៕