Xavi ជឿជាក់​ថា Gavi នឹង​បន្ត​ស្នាក់​នៅ​ជា Barca

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​លោក Xavi គ្រូបង្វឹក​ក្លឹ​ប Barca និយាយ​រឿង​កុងត្រា​របស់ Gavi ដែល​នឹង​ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២៣ ថា “​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ជាមួយ Gavi​។ គាត់​នឹង​នៅ​បន្ត​ទៀត​”​។

លោក Xavi បន្ថែម​ទៀត​ថា “​វា​អាស្រ័យ​ទៅ​លើ​ក្លឹ​ប កីឡាករ និង​ភ្នាក់ងារ ប៉ុន្តែ​គាត់​ចង់​បន្ត​ស្នាក់​នៅ ហើយ​ខ្ញុំ​សង្ឃឹម​ដូច្នោះ​”​។ អ្វី​ទាំងអស់​ស្ថិត​នៅ​ក្នុង​ដំណើរការ ក្លឹ​ប Barca គឺ​មានការ​ជឿ​ទុកចិត្តថាគាត់បន្តស្នាក់នៅជាមួយនឹងក្លឹប​៕