Jorginho ក្លាយជា​គោលដៅ​របស់​ក្លឹ​ប​ធំ​នៅ​អ៊ី​តា​លី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Tuttomercatoweb បានអោយ​ដឹង​ថា ក្លឹ​ប Juventus ចាប់អារម្មណ៍​ខ្សែបម្រើ Jorginho របស់ Chelsea​។

លោក Allegri នៅ​តែ​ចាប់អារម្មណ៍​កីឡាករ​វ័យ ៣០​ឆ្នាំ នឹង​ចង់​នាំ​គាត់​មក​កាន់​ទឹកដី​អ៊ី​តា​លី​នៅ​រដូវក្តៅ​ខាង​មុខ​នេះ ដើម្បី​ពង្រឹង​ក្រុម​បន្ថែម​ទៀត​។

គួរ​បញ្ជាក់​ថា​កុងត្រា​របស់ Jorginho នៅ Chelsea នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ប៉ុន្តែ​លោក Thomas Tuchel នៅ​ចង់​បន្ត​អោយ​ស្នាក់​នៅ Stamford Bridge ទៀត ជា​ជាង​អោយ​គាត់​ចាកចេញ​៕