ក្រុមហ៊ុន​ផលិត​កញ្ចក់​នឹង​មាន​បញ្ហា ប្រសិនជា​គ្មាន​ឧស្ម័ន​របស់​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ការ​បញ្ឈប់​ទាំងស្រុង​នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុ​ស្ស៊ី​អាច​ធ្វើ​ឱ្យ​ខូចខាត​ដល់​សហគ្រាស​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ដែល​ពឹងផ្អែក​ទៅ​លើ​ការ​ប្រើប្រាស់​ថាមពល ជា​ពិសេស​ក្រុមហ៊ុន​ផលិត​កញ្ចក់​ទូរទស្សន៍​អា​ល្លឺ​ម៉​ង់ Das Erste តែ​ម្តង​។​

​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ ការ​ផលិត​កញ្ចក់​មិន​ត្រឹម​ពាក់ព័ន្ធ​នឹង​វត្ថុធាតុដើម​នោះ​ទេ តែ​រោងចក្រ​ផលិត​កញ្ចក់​គឺ​ត្រូវការ​ប្រើប្រាស់​កំ​ដៅ​ដល់ ១៦០០​អង្សា​សេ ហើយ​បន្ទាប់​មក​រក្សា​នៅ​សីតុណ្ហភាព​នេះ​ជុំវិញ​នាឡិកា​ដើម្បី​ការពារ​កញ្ចក់​ឆៅ​ពី​ការ​ឡើង​រឹង​។ ដំណើរការ​នេះ​ទាមទារ​បរិមាណ​ថាមពល​យ៉ាងច្រើន ដែល​បរិមាណ​ដ៏​ច្រើន​បាន​មក​ពី​ឧស្ម័ន​ធម្មជាតិ​ដែល​មាន​ប្រភព​ពី​រុ​ស្ស៊ី​៕