បរទេស៖ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រវាង Manchester City បើកទ្វាផ្ទះស្វាគមន៍ Atletico Madrid។ ក្នុងនោះម្ចាស់ផ្ទះបានយកឈ្នះក្រុមភ្ញៀវត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ ដែលជាការស៊ុតបញ្ចូលទី១ ដោយកីឡាករ Kevin De Bruyne នៅនាទី ៧០៕