បរទេស៖ ក្នុងការប្រកួត Champions League យប់មិញនេះ ដែលក្រុម Benfica ជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Liverpool មកពីអង់គ្លេស។ ក្នុងនោះក្រុមភ្ញៀវបានធ្វើការសម្រុកម្ចាស់ផ្ទះតាំងពីតង់ទី១ រហូតអាចរកបាន ២គ្រាប់នៅនាទី ១៧ ដោយ Konate និង ៣៤ ដោយ Mane។
ការប្រកួតរហូតមកដល់តង់ទី២ ក្រុមម្ចាស់ផ្ទះរកបាន ១គ្រាប់នៅនាទី ៤៩ ដោយកីឡាករ Nunez។ ប៉ុន្តែជិតនឹងចប់ការប្រកួតហើយទៅកីឡាករ Luis Diaz រកបានមួយគ្រាប់ទៀត ធ្វើអោយចប់ការប្រកួតក្រុមភ្ញៀវ Liverpool យកឈ្នះម្ចាស់ផ្ទះ Benfica ក្នុងលទ្ធផល ៣ទល់នឹង១៕