បដិសេធ Newcastle ហើយ​សុខចិត្ត​ទៅ​លេង​នៅ​ទី​នេះ​វិញ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Sun បានអោយ​ដឹង​ថា អ្នកចាំទី Arsenal កីឡាករ Bernd Leno បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹ​ប Newcastle​។

ក្លឹ​ប​សារិកា​ព្រៃ​មាន​គោលបំណង​ចង់បាន​កីឡាករ​វ័យ ៣០​ឆ្នាំ ដែល​មាន​ផែនការ​ចាក​ចេញពី​ទឹកដី Emirates Stadium ជាមួយនឹង​តម្លៃ​ប្រមាណ ១០​លាន​ផោន​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​កីឡាករ Leno សម្លឹង​ឃើញ​ការ​វិល​ត្រលប់​ទៅ​លេង​នៅ​ស្រុក​កំណើត​ក្នុង​ប្រទេស​អា​ឡឺ​ម៉​ង់​វិញ បន្ទាប់​ពី​កីឡាករ Aaron Ramsdale ដើម្បី​ជម្រើស​១១​នាក់​នៅ Arsenal៕