កាត់ទោស​ប្រហារជីវិត​គ្រូបង្រៀន​ម្នាក់ ក្រោយ​រំលោភ​សិស្ស​ស្រី ១៣​នាក់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន NBC នៅ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​តុលាការ​ឥណ្ឌូ​ណេ​ស៉ី បាន​សម្រេច​ផ្តន្ទាទោស​ប្រហារជីវិត​លើ​គ្រូបង្រៀន​ម្នាក់ សម្រាប់​ការ​រំលោភ​សិស្ស​ស្រី​ៗ​ចំនួន​១៣​នាក់ នៅ​ឯ​សាលារៀន​ឥ​ស្លា​ម​មួយ​កន្លែង​។

សកម្មភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចន្លោះ​ឆ្នាំ​២០១៦-២០២១ លោក Herry បាន​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី សរុប​១៣​នាក់ ដែល​មាន​អាយុ​ចន្លោះ​១២-១៦​ឆ្នាំ បាន​ធ្វើ​ជន​រង​គ្រោះ​៨​នាក់​មាន​ផ្ទៃពោះ​៕