ក្លឹ​ប​យក្ស​នៅ​អេ​ស្ប៉ា​ញ​ចង់បាន Ruben Neves

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Athletic បានអោយ​ដឹង​ថា​ខ្សែបម្រើ Wolves គឺ​កីឡាករ Ruben Neves កំពុង​មានការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប Barcelona​។

ក្លឹ​ប​យក្ស​នៅ​អេ​ស្ប៉ា​ញ កំពុង​នាំំ​មុខ​គេ​ក្នុង​ការ​ចុះ​កុងត្រា​យក​កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​នៅ​រដូវក្តៅ​ខាង​មុខ ហើយ​ក្នុង​នោះ​កីឡាករ Joao Moutinho ក៏​មាន​ផែនការ​ក្នុង​ការ​ចាកចេញ​ដែរ ដោយ​គ្មាន​តម្លៃ​ខ្លួន​។

ក្នុង​នោះ​ក្លឹ​ប Wolves បាន​រៀបចំ​ផែនការ​ក្នុង​ការ​រក​កីឡាករ​មក​ជំនួស​អ្នក​ទាំង ២ ជាមួយ​កីឡាករ​មក​ពី​ក្លឹ​ប Sporting CP ដែល​មាន Matheus Nunes និង Palhinha៕