បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថា Real Madrid មានផែនការក្នុងការលក់ចេញនៅកីឡាករនៅរដូវក្តៅនេះ ដោយមានរួមបញ្ចូលទាំង Luka Jovic។
ខ្សែប្រយុទ្ធស៊ែប៊ីស្ថិតនៅក្នុងបញ្ជីត្រូវលក់ចេញ ដែលរួមមាន Mariano Diaz និង Jesus Vallejo ដោយសារលោក Carlo Ancelotti ត្រូវទុកអោយមានចន្លោះទំនេរ ក្នុងការចុះកុងត្រាយកកីឡាករថ្មីបន្ថែមទៀត។
ក្នុងនោះក្លឹប Madrid កំពុងស្វែងរកនៅអ្នកទិញចំពោះកីឡាករ Takefusa Kubo, Reinier, Alvaro Odriozola និង Brahim Diaz នៅពេលដែលពួកគេនឹងត្រលប់មកពីក្លឹបខ្ចីជើងវិញនៅចុងរដូវកាល៕