បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Yerbol Karashukeev បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកាហ្សាក់ស្ថានកំពុងពិចារណាលើការដាក់កំហិតបណ្តោះអាសន្នលើការនាំចេញគ្រាប់ធញ្ញជាតិ និងម្សៅ ដើម្បីការពារទីផ្សារអាហារក្នុងស្រុករបស់ខ្លួន ដោយមិនបានបញ្ជាក់កាលបរិច្ឆេទណាមួយឡើយ។ ប្រទេសកាហ្សាក់ស្ថាន គឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិកំពូលមួយក្នុងចំនោមប្រទេសទាំង ១០ នៅលើពិភពលោកដែលផ្គត់ផ្គង់ជាង ៧០ ប្រទេស។
លោក Yerbol Karashukeev បានប្រាប់អ្នកយកព័ត៌មានថា “បញ្ហានៃការដាក់កម្រិតលើការនាំចេញគ្រាប់ធញ្ញជាតិ និងម្សៅកំពុងត្រូវបានដោះស្រាយ” ដោយបន្ថែមថាវិធានការនេះគឺដោយសារតែអ្នកផលិតក្នុងស្រុក “មិនចង់លក់គ្រាប់ធញ្ញជាតិទៅឱ្យរោងម៉ាស៊ីនកិនម្សៅ”៕