Jamie Carragher ព្យាករណ៍​ថា​អ្នក​ណា​នឹង​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី ៤ រវាង Arsenal, Manchester United និង Spurs

0

លោក Jamie Carragher ដែល​ធ្លាប់​បាន​ឈ្នះ​ជើងឯក UEFA Champions League មួយ​ដង ជឿជាក់​ថា​ក្រុម Arsenal អាច​ទម្លាក់ Manchester United និង Tottenham Hotspur ដើម្បី​កាន់កាប់​តំណែង​លេខ ៤​ក្នុង​តារាង Premier League នៅ​រដូវ​កាល​នេះ​។

ក្រុម​កាំភ្លើង​ធំ​បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៤​។ ទោះជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​មាន​តែ​បី​ពិន្ទុ​ប៉ុណ្ណោះ​លើស​ក្រុម​លេខ ៥ Spurs និង ៤ ពិន្ទុ​លើស​ក្រុម​បិសាច​ក្រហម​ដែល​ឈរ​នៅ​លេខ ៦ ។

Carragher បាន​សរសើរ​លោក Arteta ដោយ​និយាយ​ថា​៖ «​រដូវ​កាល​មុន​មិន​ដំណើរការ​ល្អ​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​កោតសរសើរ​ចំពោះ Arteta គឺ​ឃើញ​អ្នកគ្រប់គ្រង​មាន​ភាព​ក្លាហាន​ក្នុង​ការ​សម្រេចចិត្ត​។ ខ្ញុំ​គិត​ថា​សូ​ម្បី​តែ​រដូវ​កាល​មុន​នៅ​ពេល​ដែល​គាត់​សម្រេច​ដក Aubameyang ចេញ​មុន​ការ​ប្រកួត North London Derby ដោយសារ​តែ​កីឡាករ​រូប​នេះ​យឺតយ៉ាវ​សម្រាប់​ការ​ចូលរួម​ហ្វឹកហាត់ នោះ​គឺជា​ការ​ផ្លាស់​ប្តូរ​ដ៏​ក្លាហាន​មួយ​»៕