Home ព័ត៌មានកីឡា Klopp ចង់បាន​ខ្សែប្រយុទ្ធ Real Madrid មក​ជំនួស Salah

Klopp ចង់បាន​ខ្សែប្រយុទ្ធ Real Madrid មក​ជំនួស Salah

0

គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប Real Madrid កីឡាករ Rodrygo ។

គេហទំព័រ​អេ​ស្ប៉ា​ញ Fichajes បាន​អះអាង​ថា Rodrygo អាច​ជា​ជម្រើស​សម្រាប់​ហង្ស​ក្រហម ប្រសិនបើ Mohamed Salah ចាកចេញ​។ ទោះបីជា Salah ស្នាក់​នៅ​ក៏​ដោយ Rodrygo អាច​ផ្តល់​ការ​បម្រុង​ទុក​សម្រាប់​ខ្សែប្រយុទ្ធ​ឆ្នើម​អេ​ហ្ស៊ី​ប​។

Rodrygo ត្រូវ​បាន​គ្រូបង្វឹក​ក្រុម Real Madrid លោក Carlo Ancelotti ប្រើប្រាស់​យ៉ាង​លើសលប់​ក្នុង​រដូវ​កាល​នេះ​។ កីឡាករ​ប្រេ​ស៊ី​ល​បាន​បង្ហាញខ្លួន ២៤ ប្រកួត​ក្នុង​នោះ ១៤ លើក​បង្ហាញខ្លួន​ជា​កីឡាករ​បម្រុង ហើយ​គាត់​មិន​ទាន់​អាច​រក​គ្រាប់​បាល់​បាន​នោះ​ទេ​។

ទោះបីជា​មិន​មាន​គ្រាប់​បាល់​ក៏​ដោយ Fichajes អះអាង​ថា​លោក Klopp ចូល​ចិត្ត​បច្ចេកទេស​លេង​របស់​គាត់ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ Rodrygo ក្លាយជា​ជម្រើស​មួយ​នៅ​រដូវក្តៅ​៕

Previous articleJamie Carragher ព្យាករណ៍​ថា​អ្នក​ណា​នឹង​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី ៤ រវាង Arsenal, Manchester United និង Spurs
Next articleក្លឹ​ប Everton នឹង​លក់​កីឡាករ​ម្នាក់​នេះ ដើម្បី​….