ក្លឹ​ប ៣​នៅ Premier League ប្រជែង​គ្នា​ចង់បាន​ខ្សែប្រយុទ្ធ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ

0

Newcastle United គឺជា​ក្លឹ​ប​ចុង​ក្រោយ​គេ​នៅ Premier League ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្ទេរ​ខ្សែប្រយុទ្ធ Alexander Isak របស់ Real Sociedad ជាមួយនឹង​ក្រុម Arsenal ហើយ Manchester United ក៏​ចាប់អារម្មណ៍​ផង​ដែរ​។

ខ្សែប្រយុទ្ធ​ស៊ុ​យ​អែ​ត​កំពុង​ទទួល​បានការ​សរសើរ​ចំពោះ​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​គេ​នៅ​កីឡដ្ឋាន Anoeta​។ កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន 41 គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 144 លើក​សម្រាប់​ក្រុម​នៅ La Liga ។

Alexander Isak បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ទាំង Arsenal និង Manchester United ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ហើយ Newcastle ក៏​បាន​ត្រៀមខ្លួន​ចូលរួម​ក្នុង​ការ​ប្រជែង​យក​ខ្សែប្រយុទ្ធ​រូប​នេះ​ផង​ដែរ​៕