Man United នឹង​ពិភាក្សា​អំពី​កុងត្រា​ថ្មី​ជាមួយនឹង​កីឡាករ​សំខាន់ ២​រូប​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ ESPN បានអោយ​ដឹង​ថា ក្លឹ​ប Manchester United បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ជួប​ពិភាក្សា​អំពី​កុង​ត្រា​ថ្មី​ជាមួយនឹង​កីឡាករ Marcus Rashford និង Luke Shaw​។

ក្លឹ​ប​បិសាច​ក្រហម​នឹង​ធ្វើ​អោយ​ពួក​គេ​ចាប់អារម្មណ៍ បន្ត​ស្នាក់​នៅ​ជាមួយនឹង​ក្លឹ​ប បន្ទាប់​ពី​កីឡាករ Bruno Fernandes បាន​យល់ព្រម​បន្ត​កុងត្រា​ថ្មី​។ អ្វី​ទាំងអស់​នឹង​អាច​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​ទៀត​។

គួរ​បញ្ជាក់​ថា Rashford និង Shaw បាន​ជួបនឹង​បញ្ហា​ធ្លាក់​ចុះ​នៃ​ទម្រង់​លេង​របស់​ខ្លួន​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ United នៅ​តែ​គិត​ថា​គាត់​ទាំង ២​នាក់ គឺជា​សមាជិក​សំខាន់​នៅ​ក្នុង​ក្រុម​ដ​ដែរ និង​ចង់​រក្សា​ទុក​ពួក​គេ​បន្ត​ទៀត​៕