Real ចង់បាន​កីឡាករ​ម្នាក់​នេះមក​ជួយ​ពង្រឹង​តំបន់​ខាងលើ​របស់​ខ្លួន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ BILD បានអោយ​ដឹង​ថា ក្លឹ​ប Real Madrid បាន​ចាប់អារម្មណ៍​ចំពោះ​ខ្សែប្រយុទ្ធ​ស្លាប់​របស់ Bayern Munich គឺ​កីឡាករ Serge Gnabry​។

អនាគត​កីឡាករ​វ័យ ២៦​ឆ្នាំ​នេះ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​កុងត្រា​បច្ចុប្បន្ន​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ហើយ​ក៏​មិន​ទាន់​មានការ​យល់ព្រម​ណាមួយ​ចំពោះ​កុងត្រា​ថ្មី​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្លឹ​ប Real អាច​នឹង​ធ្វើការ​នាំ​យក​នៅ​កីឡាករ Gnabry មក​កាន់​ក្លឹ​ប​ដើម្បី​ពង្រឹង​នៅ​តំបន់​ខាង​មុខ ខណៈ​កីឡាករ Eden Hazard និង Gareth Bale នឹង​ត្រូវ​ចាកចេញ​៕