Man Utd ប្រឈម​មុខ​នឹង​ការ​ប្រជែង​ជាមួយ Real Madrid និង Atletico សម្រាប់​ខ្សែការពារ​របស់ Juventus

0

យោង​តាម​អ្នកកាសែត​សញ្ជាតិ​ទួ​រ​គី​លោក Yakup Cinar បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប​បិសាច​ក្រហម Manchester United ចាប់អារម្មណ៍​លើ​ខ្សែការពារ Merih Demiral របស់ Juventus ប៉ុន្តែ​គូប្រជែង Real Madrid និង Atletico ក៏​កំពុង​ចង់បាន​ដូច​គ្នា​ដែរ​។

ខ្សែការពារ​សញ្ជាតិ​ទួ​រ​គី​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្ទេរ​ជា​អចិន្ត្រៃយ៍​ទៅ​កាន់​ក្លឹ​ប Atalanta ដែល​ជា​កន្លែង​ដែល​គាត់​កំពុង​ខ្ចី​ជើង ប៉ុន្តែ​បន្ទាប់​មក​គាត់​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ភ្លាម​ៗ​នៅ​ក្នុង​ការ​ផ្ទេរ​មួយ​ដែល​មាន​តម្លៃ​ខ្លួន​ច្រើន​ជាង​មុន​៕