ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិត លើវិស័យប្រេងឥន្ធនៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប. បន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងផ្សេងទៀតដែលមិនមានអនុលោមភាពខណៈពេលមន្ត្រីជំនាញ ក.ប.ប. សាខាខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពនៅតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ក្នុងខេត្តទាំង ៣ខាងលើ។
គួរបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការលេីកនេះ ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលត្រូវបានមន្ត្រីជំនាញត្រួតពិនិត្យមានសរុបចំនួន ១៤ទីតាំង ដោយក្នុងនោះ ទីតាំងដែលមិនអនុលោមត្រូវបានមន្ត្រីក.ប.ប. ចាត់វិធានការតាមនីតិវិធីទៅលើម្ចាស់ដេប៉ូផងដែរ៕