Barcelona ប្រជែង​ជាមួយ Liverpool និង Bayern Munich ចង់បាន​ខ្សែប្រយុទ្ធ​ម្នាក់​របស់ Ajax

0

យោង​តាម​គេហទំព័រ uol.com បាន​អះអាង​ថា ខ្សែការពារ​ជើង​ចាស់ Dani Alves បាន​ណែនាំ​ខ្សែបម្រើ​ស្លាប​ម្នាក់​របស់​ក្រុម Ajax ឲ្យ​មក​ចូលរួម​ក្រុម Camp Nou ហើយ​ពួក​គេ​ប្រហែលជា​ចង់​ទាក់ទាញ​កីឡាករ​ដែល​មាន​តម្លៃ ៤០​លាន​អឺ​រ៉ូ​ទៅ​កាន់​ទឹក​ដីកា​តា​ឡាន់​។

Barcelona អាច​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​កីឡាករ Antony របស់ Ajax បន្ទាប់​ពី Dani Alves បាន​ផ្តល់​យោបល់​ទៅ​កាន់​ក្លឹ​ប ឱ្យ​តាម​ប្រមាញ់​មិត្ត​រួម​ជាតិ​របស់​គាត់​។

ប៉ុន្តែ​ពួក​គេ​នឹង​ប្រឈម​មុខ​នឹង​ការ​ប្រជែង​ពី​ក្រុម Liverpool និង Bayern Munich ដែល​ត្រូវ​បាន​គេ​និយាយ​ថា មាន​ឆន្ទៈ​ក្នុង​ការ​ផ្គូផ្គង​តម្លៃ​ដែល​ស្នើ​សុំ​របស់ Ajax៕