Newcastle និង Aston Villa ចូលខ្លួន​ប្រជែង​យក​ខ្សែបម្រើ​របស់ Man Utd

0

Newcastle និង Aston Villa កំពុង​រៀបចំ​ការ​ដេញថ្លៃ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ខ្សែបម្រើ Paul Pogba របស់ Manchester United នេះ​បើ​យោង​តាម​ការ​អះអាង​របស់ The Sun ។

ខ្សែបម្រើ​រូប​នេះ​គ្រោង​នឹង​ចាក​ចេញពី Old Trafford ដោយ​គ្មាន​តម្លៃ​ផ្ទេរ​នៅ​រដូវក្តៅ​នេះ ហើយ​ទោះបីជា​មានការ​ចាប់អារម្មណ៍​ពី Juventus, Real Madrid និង Paris Saint-Germain ក៏​ដោយ ក៏​ក្រុម​នៅ Premier League សង្ឃឹមថានឹង​ប្រកួតប្រជែង​ដើម្បី​ចុះហត្ថលេខា​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូប​នេះ​៕