យោងតាមលោក Jorge C. Picón បានឲ្យដឹងថា Real Madrid អាចឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំមួយនៅរដូវក្តៅនេះ ខណៈដែលពួកគេរៀបចំពង្រឹងក្រុម ដោយបូករួមជាមួយនឹង Kylian Mbappe ដែលជាការចុះហត្ថលេខាអាទិភាពកំពូលរបស់ពួកគេ។
ប៉ុន្តែមុននឹងមានការមកដល់ណាមួយ ក្លឹបត្រូវតែបញ្ចេញកីឡាករពីរបីនាក់ចេញ។ លោក Carlo Ancelotti បច្ចុប្បន្នមានក្រុមកីឡាករចំនួន ២៥ នាក់ ដូច្នេះមិនមានកន្លែងសម្រាប់កីឡាករជម្រើសដំបូងផ្សេងទៀតនោះទេ។
មានកីឡាករជើងចាស់បីនាក់ដែលអាចនឹងត្រូវចាកចេញពីកីឡដ្ឋាន Santiago Bernabeu ក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់។ Gareth Bale, Isco និង Marcelo សុទ្ធសឹងតែឆ្ពោះទៅរកការចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
កិច្ចសន្យារបស់អ្នកទាំងបីនឹងផុតកំណត់នៅថ្ងៃទី ១ ខែកក្កដា ហើយវាគ្មានឱកាសទេដែលពួកគេនឹងត្រូវបានផ្តល់ឱ្យនូវកិច្ចព្រមព្រៀងថ្មី។
សរុបមក នេះនឹងជួយឲ្យក្លឹបប្រមូលបានថវិការប្រហែល ៦០ លានអឺរ៉ូ។ ស្ទើរតែទាំងអស់នៃប្រាក់ទាំងនោះនឹងសម្រាប់ផ្គត់ផ្គង់ឱ្យ Kylian Mbappe៕