ខ្សែបម្រើ Arthur របស់ក្រុម Juventus បានសរសើរអតីតមិត្តរួមក្រុម Barcelona របស់គាត់កីឡាករ Lionel Messi ដោយពិពណ៌នាអំពីគាត់ថាជា “មនុស្សក្រៅភព” ។ ខ្សែប្រយុទ្ធ PSG ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដែលមានទេពកោសល្យដ៏អស្ចារ្យបំផុតមិនធ្លាប់មាន ហើយពេលវេលារបស់គាត់នៅ Barcelona បានឃើញគាត់បំបែកកំណត់ត្រាយ៉ាងសន្ធឹក រួមជាមួយការឈ្នះពានរង្វាន់ជាច្រើនផងដែរ។
Arthur បានលេងជាមួយកីឡាករអាហ្សង់ទីនដ៏ល្បីល្បាញរូបនេះអស់រយៈពេល ២ ឆ្នាំ ហើយបានបញ្ចេញយោបល់លើទេពកោសល្យដែលគាត់មាន។ នៅក្នុងបទសម្ភាសន៍ជាមួយ Marca ខ្សែបម្រើរូបនេះបានសរសើរអតីតប្រធានក្រុមរបស់គាត់ដោយនិយាយថា៖
«Messi… វាហាក់បីដូចជាព្រះជាម្ចាស់បានចង្អុលទៅកាន់គាត់។ គាត់គឺជាមនុស្សក្រៅភព ដោយសារតែនៅលើទីលាន គាត់បានធ្វើរឿងមិនគួរឱ្យជឿមួយចំនួន»។
សមិទ្ធិផលរបស់ Lionel Messi ក្នុងកីឡាបាល់ទាត់គឺអស្ចារ្យណាស់។ ខ្សែប្រយុទ្ធរូបនេះរកបាន ៦៧៩ គ្រាប់ និង assists ចំនួន ៣១៤ ដងក្នុងក្នុងការបង្ហាញខ្លួន ៨០៤ លើកសម្រាប់ការប្រកួតអាជីព។ ទោះជាយ៉ាងណាក៏ដោយគាត់បានជួបប្រទះនឹងរយៈពេលដ៏លំបាកមួយនៅ PSG ចាប់តាំងពីចាកចេញពីក្លឹបយក្សកាតាឡាន់ Barcelona កាលពីរដូវក្តៅមុន។
គួររំលឹកដែរថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានម្ចាស់ទឹកដី Parc des Princes រិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីការបង្ហាញទម្រង់លេងមិនបានល្អ ដែល PSG ត្រូវបានធ្លាក់ចេញពីការប្រកួត UEFA Champions League ក្រោយពីពីបរាជ័យក្រោមថ្វីជើង Real Madrid៕