វា​ជា​ពេលវេលា​ដ៏​ជូរ​ចត់​សម្រាប់ Cristiano Ronaldo ក្នុង​រយៈពេល ១៧ ឆ្នាំ

0

បិសាច​ក្រហម អាច​នឹង​បញ្ចប់​រដូវ​កាល ២០២១-២០២២ ដោយ​គ្មាន​ទទួល​បាន​ពាន​អ្វី​ទាល់តែ​សោះ ហើយ​វា​នឹង​ក្លាយជា​រឿង​ដ៏​ជូរ​ចត់​សម្រាប់ Cristiano Ronaldo ដែល​នេះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ១៧ ឆ្នាំ​ដែល​គាត់​បញ្ចប់​រដូវ​កាល​ដោយ​ដៃទទេ​។

ការ​ប្រកួត​ជម្រុះ Champions League របស់ Man Utd បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Atletico Madrid នៅ Old Trafford កាលពី​យប់​ថ្ងៃ​អង្គារ បាន​បញ្ជាក់​ថា ពួក​គេ​នឹង​បញ្ចប់​ដោយ​គ្មាន​ពានរង្វាន់​ណាមួយ​ក្នុង​រដូវ​កាល​នេះ ហើយ​វា​ជា​រដូវ​កាល​ទី ៥ ជាប់​ៗ​គ្នា​របស់​ពួក​គេ ដោយ​មិន​បាន​ឈ្នះ​ពានរង្វាន់​។

អ្វី​ដែល​កាន់តែ​អាក្រក់​នោះ​គឺថា ការ​ចូលរួម​របស់ Manchester United ក្នុង​ការ​ប្រកួត Champions League នៅ​រដូវ​កាល​ក្រោយ គឺ​មាន​ភាគរយ​កាន់តែ​ទាប​ដោយ Arsenal កំពុង​តែ​មាន​ភាពល្អ​ប្រសើរ ដើម្បី​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ ៤ ក្នុង​ក្របខ័ណ្ឌ Premier League នៅ​ពេល​នេះ​៕