វីរបុរសរបស់ក្រុម Manchester United លោក Rio Ferdinand បានអះអាងថា របាយការណ៍ដែលបង្ហាញថា Marcus Rashford មិនសប្បាយចិត្តជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់គាត់នៅក្នុងក្លឹប គឺជាការអាម៉ាស់។
អ្នកកាសែតជនជាតិអ៊ីតាលីលោក Fabrizio Romano បានរាយការណ៍កាលពីថ្ងៃចន្ទថា Rashford មានការព្រួយបារម្ភអំពីការខ្វះម៉ោងប្រកួតរបស់គាត់នៅ Manchester United ក្នុងរដូវកាលនេះ។
របាយការណ៍ខាងលើបាននាំឱ្យមានការរំពឹងទុកថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះអាចផ្លាស់ទីនៅរដូវក្តៅនេះជាមួយនឹងការផ្ទេរដ៏មានសក្តានុពលទៅកាន់ PSG ដែលត្រូវបានកាសែត The Times លើកឡើង។
ខ្សែប្រយុទ្ធរូបនេះបានចាប់ផ្ដើមលេងបានតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម ១១ ប្រកួតចុងក្រោយរបស់បិសាចក្រហម ហើយការបង្ហាញខ្លួនភាគច្រើនក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្ដោះអាសន្នលោក Ralf Rangnick គឺបានមកពីកៅអីបម្រុង។
ប៉ុន្តែលោក Ferdinand បានស្តីបន្ទោស Rashford បន្ទាប់ពីមានសេចក្តីរាយការណ៍បែបនេះ ដោយគាត់បាននិយាយថា៖ «អ្នកអាចនិយាយបែបនោះបាននៅពេលដែលអ្នកកំពុងបង្ហាញទម្រង់លេងល្អ និងស៊ុតបញ្ចូលទី ហើយ Marcus មិនបានធ្វើវានៅពេលនេះទេ»។
Ferdinand បន្តថា៖ «គាត់លេងមិនសូវបានល្អមួយរយៈនេះ គាត់មើលទៅមិនសប្បាយចិត្តទេ គាត់មើលទៅមិនសប្បាយចិត្តនៅ Man Utd។ ខ្ញុំបានឃើញវាជាច្រើនសប្តាហ៍ហើយគាត់មើលទៅមិនសប្បាយចិត្តទេ»៕