Bayern ធ្វើ​ស៊ី RB Salzburg យ៉ាង​សាហាវ ក្នុង​ជំនួប​ជើង​ទី​២ (​មាន​វី​ដេ​អូ​)

0

បរទេស​៖ សម្រាប់​ការ​ប្រកួត​រវាង​ក្រុម Bayern Munich ជាមួយនឹង RB Salzburg នៅ​យប់មិញ​នេះ គឺ​មាន​គ្រាប់​បាល់​កើតឡើង​ដល់​ទៅ ៨​គ្រាប់​។ ក្នុង​នោះ Bayern រកបាន ៧​គ្រាប់ ខណៈ​ភ្ញៀវ RB Salzburg រកបាន​តែ ១​គ្រាប់​ប៉ុណ្ណោះ​។

៧​គ្រាប់​របស់ Bayern យប់មិញ​រកបាន​ដោយ Robert Lewandowski ៣​គ្រាប់​, Gnabry ១​គ្រាប់​, Muller ២​គ្រាប់ និង Sane ១​គ្រាប់​។ ដោយឡែក ១​គ្រាប់​របស់ RB Salzburg រកបាន​អោយ​ដោយ​កីឡាករ Kjaergaard​។ ដូច្នេះ ក្លឹ​ប Bayern អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន ដោយ​សរុប​លទ្ធផល​ទាំង ២​ជើង បាន​យកឈ្នះ​ទៅ​លើ RB Salzburg ក្នុង​លទ្ធផល ៨​ទល់​នឹង​២៕